ប្រាក់បៀរវត្ស

ក្រៅពីប្រាក់បៀរវត្សនិងអត្ថប្រយោជន៍ និយោជិកត្រូវបានផ្តល់ប្រាក់ឈ្នួលយោងទៅតាមការអនុវត្ត​ ការចូលរួមចំណែកនិងសមត្ថភាពរបស់ពួកគេ។

  • ប្រាក់បៀរវត្សមានភាពខុសគ្នានៅក្នុងវិជ្ជាជីវៈនិងមុខតំណែង (អ្នកគ្រប់គ្រង, អនុប្រធាន, ផ្នែកវេជ្ជបណ្ឌិត, គិលានុបដ្ឋាយិកា, សេវាកម្មអតិថិជននិងផ្នែកដទៃទៀត)។
  • បន្ទាប់ពីរយៈពេលនៃការសាកល្បង សិក្ខាកាមដែលប្រាថ្នាចង់ក្លាយជាសមាជិកមន្ទីរពេទ្យសាន់រ៉ាយជប៉ុន នឹងមានការវាយតម្លៃសមត្ថភាព។ យើងលើកទឹកចិត្តឱ្យអ្នកបង្ហាញអាកប្បកិរិយាល្អ បង្ហាញជំនាញរបស់អ្នក និងចែករំលែកចំណេះដឹងរបស់អ្នក។
  • ក្រុមហ៊ុនបានបង្កើតប្រព័ន្ធដាក់ពិន្ទុដើម្បីវាយតម្លៃសមត្ថភាពបុគ្គលិក។ អ្នកគ្រប់គ្រងរបស់អ្នកទទួលមើលការខុសត្រូវនិងគ្រប់គ្រងអ្នករៀងរាល់ ៦ ខែម្តង នឹងកំណត់ការពិចារណានិងសម្រេច ប្រសិនបើអ្នកមានសិទ្ធិទទួលបានការដំឡើងតួនាទីនិងបៀរវត្ស។
  • ការបម្រើការងារកាន់តែយូរ ក្រុមហ៊ុននឹងផ្តល់ឱ្យនូវឱកាសកាន់តែច្រើនសម្រាប់អ្នកដើម្បីទទួលបានប្រាក់ឈ្នួលខ្ពស់។ ចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០១៦ បន្ទាប់ពីមន្ទីរពេទ្យចាប់ផ្តើមដំណើរការសេវាកម្មរបស់ខ្លួន ប្រាក់ឈ្នួលបុគ្គលិកជាមធ្យមបានកើនឡើងដល់ ១២០%​ ដោយមកដល់ពេលនេះ ថ្នាក់ដឹកនាំមួយចំនួនបានកើនឡើង ១៥០%។​ 
  • ការមានជំនាញភាសាច្រើន គឺជាគុណប្រយោជន៍មួយសម្រាប់និយោជិក ដោយសារតែមន្ទីរពេទ្យសាន់រ៉ាយជប៉ុន មិនត្រឹមតែព្យាបាលដល់អ្នកជំងឺក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែជនបរទេសទាំងអស់ដែលរស់នៅ ឬមកទស្សនាប្រទេសកម្ពុជា។
  • ប្រាក់បៀវត្សប្រាក់ឈ្នួលម៉ោងបន្ថែមនិងប្រាក់ឧបត្ថម្ភផ្សេងៗគ្នានៅពេលយប់ ត្រូវបានអនុវត្តចំពោះនិយោជិកទាំងអស់ ហើយវាត្រូវបានទូទាត់ដូចមានចែងក្នុងច្បាប់ការងារកម្ពុជា” ។

អាជីពរបស់អ្នកចាប់ផ្តើមនៅទីនេះ!

ចុចដើម្បីដាក់ពាក្យ
Sunrise japan hospital
Official web site