គិលានុបដ្ឋាកផ្នែកកុមារលន់ ស៊ីណេង
ពិពណ៌នាអំពីប្រវត្តិការងារ
នាងខ្ញុំឈ្មោះលន់ស៊ីណេង ជាគិលានុបដ្ឋាយិកា នៅមន្ទីរពេទ្យសាន់រ៉ាយជប៉ុនតាំងពីឆ្នាំ ២០១៦។ មុនពេលដែលផ្នែកព្យាបាលកុមារបានបើកខ្ញុំធ្លាប់ធ្វើការនៅ ER និង ICU ។ ត្រីមាសចុងក្រោយនៃឆ្នាំ ២០១៧ ផែនការបើកផ្នែកព្យាបាលកុមារបានមកដល់។ ខ្ញុំគឺជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកដែលមានសំណាងដែលត្រូវបានជ្រើសរើសនិងចូលរួមក្នុងក្រុម។
ហេតុអ្វីបានជាអ្នកជ្រើសរើសមន្ទីរពេទ្យសាន់រ៉ាយជប៉ុន?
បន្ទាប់ពីបញ្ចប់ការសិក្សានៅឆ្នាំ ២០១៦ ខ្ញុំបានធ្វើការស្វែងរកការងារជាបន្តបន្ទាប់ នៅតាមមន្ទីរពេទ្យទាំងអស់ក្នុងទីក្រុង។ ខ្ញុំមានសំណាងណាស់ដែលត្រូវបានជ្រើសរើស ដោយមន្ទីរពេទ្យសាន់រ៉ាយជប៉ុនភ្លាមៗ។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគំនិត នៃការធ្វើការនៅមន្ទីរពេទ្យស្តង់ដារជប៉ុន។ នៅក្នុងគំនិតខ្ញុំបានប្រាប់ខ្លួនឯងថា វាជាកន្លែងល្អដើម្បីបង្កើនចំណេះដឹង និងទទួលបានបទពិសោធន៍ការងារ។
តើអ្នកគិតយ៉ាងណាចំពោះមន្ទីរពេទ្យសាន់រ៉ាយជប៉ុន?
ខ្ញុំគិតថាមន្ទីរពេទ្យសាន់រ៉ាយជប៉ុន ជាមន្ទីរពេទ្យល្អបំផុត ព្រោះមានបរិស្ថានល្អ សេវាកម្មល្អ និងលើកទឹកចិត្តបុគ្គលិក ហើយតែងតែមានការបង្រៀនរៀងរាល់សប្តាហ៍ ដើម្បីបង្កើនជំនាញ។ មន្ទីរពេទ្យតែងតែយកចិត្តទុកដាក់ លើស្ថានភាពបុគ្គលិក និងសុខភាពគ្រួសារបុគ្គលិក។
ព័ត៌មានលម្អិតអំពីការងារនិងបទពិសោធន៍ដែលទទួលបានការលើកទឹកចិត្ត
បន្ទាប់ពីខ្ញុំបានធ្វើការអស់រយៈពេល ៣ ឆ្នាំនៅមន្ទីរពេទ្យ, ខ្ញុំអាចកែលំអជំនាញថែទាំនិងបំបៅកូន។ ខ្ញុំបានរៀនអ្វីៗជាច្រើនពីវប្បធម៌ជប៉ុនអំពីបច្ចេកទេសថែទាំអ្នកជំងឺ អំឡុងពេលចូលមន្ទីរពេទ្យ យការអប់រំដល់អ្នកជំងឺពីវិធីការពារ និងថែរក្សាសុខភាព និងអំពីបុគ្គលិកងាយស្រួលក្នុងការប្រាស្រ័យទាក់ទងមិត្តភាពនិងគោរពគ្នាទៅវិញទៅមក។
ធ្វើការនៅមន្ទីរពេទ្យជប៉ុន ខ្ញុំអាចរៀនអ្វីថ្មីៗជាច្រើន ក្រៅពីជំនាញថែទាំខ្ញុំពិតជារីករាយ និងមានមោទនភាពដែលបានក្លាយជា ផ្នែកមួយនៃមន្ទីរពេទ្យសាន់រ៉ាយជប៉ុន។
តើចំណង់ចំណូលចិត្តរបស់អ្នកគឺជាអ្វី?
ខ្ញុំឧស្សាហ៍ទៅមើលកុន ដើរទិញឥវ៉ាន់ ផឹកកាហ្វេជាមួយមិត្តភក្តិខ្ញុំនិយាយគ្នាលេង ហើយដើរលេងនៅឯខេត្ត