បុគ្គលិករថយន្តសង្គ្រោះបន្ទាន់សុខ កញ្ញា
ពិពណ៌នាអំពីប្រវត្តិការងារ
ខ្ញុំបាទឈ្មោះសុខ កញ្ញា។ ខ្ញុំរស់នៅទីក្រុងភ្នំពេញ។ ខ្ញុំជាអ្នកបើករថយន្ដសង្គ្រោះបន្ទាន់។ ខ្ញុំមានបទពិសោធន៍ ២០ ឆ្នាំក្នុងការបើកបរ។ ពីមុនខ្ញុំជាអ្នកគ្រប់គ្រងផ្នែកលក់នៅ ឌីសធើ។ បន្ទាប់មកខ្ញុំបានធ្វើការជាមួយគ្លីនិកគីតាហារ៉ា។ ចុងក្រោយខ្ញុំក៏បានមកធ្វើការនៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍នេះ ជាអ្នកបើករថយន្ដសង្រ្គោះបន្ទាន់។
ហេតុអ្វីបានជាអ្នកជ្រើសរើសមន្ទីរពេទ្យសាន់រ៉ាយជប៉ុន?
មូលហេតុដែលខ្ញុំចង់ធ្វើការនៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ព្រោះមន្ទីរពេទ្យមានប្រជាប្រិយភាព ដូច្នេះខ្ញុំចង់ធ្វើការជាបុគ្គលិកនៅទីនេះ។ តាមការរំពឹងទុករបស់ខ្ញុំមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ គឺជាមន្ទីរពេទ្យស្តង់ដារមួយដែលយកគំរូតាមមន្ទីរពេទ្យរបស់ជប៉ុន។ ហើយមន្ទីរពេទ្យនេះមិនចាញ់មន្ទីរពេទ្យដែលនៅបរទេសឡើយ។
តើអ្នកគិតយ៉ាងណាចំពោះមន្ទីរពេទ្យសាន់រ៉ាយជប៉ុន?
វាជាបទពិសោធថ្មីសម្រាប់ខ្ញុំក្នុងការធ្វើការជាមួយបុគ្គលិកពេទ្យ។ ខ្ញុំពិតជាស្មោះត្រង់ចំពោះការងារនិងការជឿទុកចិត្តចំពោះការងារនេះណាស់។ យើងមិនត្រឹមតែធ្វើការជាបុគ្គលិករថយន្តសង្គ្រោះបន្ទាន់ប៉ុណ្ណោះទេយើងក៏មានភារកិច្ចផ្សេងទៀតដែរ។
សម្រាប់គោលដៅរបស់ខ្ញុំ ខ្ញុំនឹងសហការជាមួយអ្នកបើករថយន្ដសង្គ្រោះបន្ទាន់ដទៃទៀត ដោយបង្កើតភារកិច្ចថ្មីសម្រាប់ពួកយើង។ ក្រុមពួកយើងថែរក្សា និងជូនអ្នកជំងឺឱ្យមានសុវត្ថិភាពបន្ថែមទៀតនៅលើរថយន្តសង្គ្រោះបន្ទាន់និងបង្កើតការជឿទុកចិត្តពីអ្នកជំងឺនិងក្រុមគ្រួសារមកលើអ្នកបើករថយន្តសង្គ្រោះបន្ទាន់សម្រាប់មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍នេះ។
តើចំណង់ចំណូលចិត្តរបស់អ្នកគឺជាអ្វី?
នៅពេលទំនេរ ខ្ញុំមានគម្រោងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ សម្រាប់ក្រុមរថយន្តសង្គ្រោះបន្ទាន់របស់ខ្ញុំ។ ធ្វើការសម្អាតនិងពិនិត្យមើលរថយន្តសង្គ្រោះបន្ទាន់ ទាំងក្នុងនិងខាងក្រៅជារៀងរាល់ថ្ងៃ។ ខ្ញុំក៏ចូលចិត្តរៀនពាក្យវេជ្ជសាស្រ្តជាភាសាអង់គ្លេស និងអានកាសែតតាមអ៊ិនធើណែត។