ពិពណ៌នាអំពីប្រវត្តិការងារ
ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតពីសាកលវិទ្យាល័យអន្តរជាតិភ្នំពេញ។ ហើយខ្ញុំក៏បានបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេសវេជ្ជសាស្ត្រទូទៅពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រម៉ានីលប្រទេសហ្វីលីពីនដែរ។ ខ្ញុំជាក្រុមប្រឹក្សាភិបាលដែលបានបញ្ជាក់ការទូតពីក្រុមប្រឹក្សាឯកទេសវេជ្ជសាស្ត្រទូទៅ ហ្វីលីពីន (PSBIM) ។ ខ្ញុំក៏ជាសមាជិកនៃក្រុមគ្រូពេទ្យរបស់ហ្វីលីពីន (ភីភីភី) ដែរ។ បច្ចុប្បន្ននេះ ខ្ញុំជាវេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ត្រទូទៅនៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ។
ហេតុអ្វីបានជាអ្នកជ្រើសរើសមន្ទីរពេទ្យសាន់រ៉ាយជប៉ុន?
មូលហេតុមួយដែលខ្ញុំជ្រើសរើសមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ព្រោះមន្ទីរពេទ្យនេះជាមន្ទីរពេទ្យរបស់ជប៉ុន។ ហើយខ្ញុំសង្ឃឹមថា ទីនេះគឺជាកន្លែងដែលអាចអោយពួកយើងធ្វើការរួមគ្នាដើម្បីកែលំអការថែរក្សាសុខភាពរបស់អ្នកជំងឺដែលនៅក្នុងប្រទេសកម្ពុជាយើង។ ម្យ៉ាងវិញទៀត យើងទាំងអស់គ្នាចង់ពង្រីកនូវចំណេះដឹងនិងបទពិសោធន៍ដែលទាក់ទងទៅនឹងការថែទាំនិងព្យាបាលអ្នកជំងឺផងដែរ។
តើអ្នកគិតយ៉ាងណាចំពោះមន្ទីរពេទ្យសាន់រ៉ាយជប៉ុន?
មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ គឺជាមន្ទីរពេទ្យឯកជនឈានមុខគេមួយនៅកម្ពុជា។ វាត្រូវបានបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាខ្ពស់ទាំងអស់។ បុគ្គលិកជនជាតិជប៉ុននិងបុគ្គលិកខ្មែរ ធ្វើការរួមគ្នាដើម្បីផ្តល់នូវសេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់បំផុត។ ការធ្វើរោគវិនិច្ឆ័យត្រូវតែមានភាពត្រឹមត្រូវដោយផ្អែកលើភស្តុតាង ការវិភាគ និងការពិនិត្យយ៉ាងត្រឹមត្រូវ។ចំណេកឯបុគ្គលិកវិញមានភាពរួសរាយរាក់ទាក់និងមានទំនួលខុសត្រូវខ្ពស់ ហើយបរិយាកាសការងារក៏ល្អ។ បុគ្គលិកទាំងអស់នៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍បានត្រៀមខ្លួនរួចរាល់ជាស្រេចក្នុងការផ្តល់ការព្យាបាលប្រកបដោយគុណភាពល្អបំផុតដល់អ្នកជំងឺគ្រប់រូប។
តើចំណង់ចំណូលចិត្តរបស់អ្នកគឺជាអ្វី?
ពេលទំនេរ ខ្ញុំចូលចិត្តអានសៀវភៅឬឆែកព័ត៌មានតាមទូរស័ពដៃនៅក្នុងហាងកាហ្វេ។ ជាធម្មតាខ្ញុំតែងតែស្វែងរកព័ត៌មាន ក៏ដូចជាចំណេះដឹងថ្មីៗ។