ណែនាំពីបុគ្គលិករបស់យើង

ផ្អែកលើទស្សនវិជ្ជានៃ "មន្ទីរពេទ្យសាន់រ៉ាយជប៉ុនភ្នំពេញ" យើងណែនាំបុគ្គលិករបស់យើងដែលសកម្មដើម្បីបង្កើតសេវាកម្មល្អប្រសើរ។ សូមក្រឡេកមើលវប្បធម៌សាជីវកម្មរបស់យើងនិងរបៀបធ្វើការតាមរយៈសាររបស់បុគ្គលិកយើង។

វេជ្ជបណ្ឌិត និងជាប្រធានមន្ទីរពិសោធន៍វិទ្យុសាស្រ្តនិងមន្ទីរពិសោធន៍សុខខេមវិទូ

ពិពណ៌នាអំពីប្រវត្តិការងារ

ខ្ញុំជាវេជ្ជបណ្ឌិតទូទៅម្នាក់បានបញ្ចប់ការសិក្សាតាំងពីឆ្នាំ ២០១០ ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅកម្ពុជា។
មុនពេលចាប់ផ្តើមធ្វើការនៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ខ្ញុំបានធ្វើកម្មសិក្សានៅមន្ទីរពេទ្យគីតាហារ៉ា នៅប្រទេសជប៉ុនជិតមួយឆ្នាំ នៅផ្នែករូបភាពវេជ្ជសាស្រ្ត។ ​កាលពីឆ្នាំ ២០១៨ អ្នកគ្រប់គ្រងបានសំរេចចិត្តបញ្ជូនខ្ញុំទៅមន្ទីរពេទ្យអន្តរជាតិ St's Luke ក្នុងទីក្រុងតូក្យូ។ ក្នុងកំឡុងពេលនេះខ្ញុំបានបណ្តុះបណ្តាលអំពីរូបភាពវេជ្ជសាស្រ្តបន្ថែមទៀត។

ហេតុអ្វីបានជាអ្នកជ្រើសរើសមន្ទីរពេទ្យសាន់រ៉ាយជប៉ុន?

មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍អាចផ្តល់ការថែទាំអ្នកជំងឺដោយយកចិត្តទុកដាក់និងមានប្រសិទ្ធិភាពក្នុងការព្យាបាលនិងលើកកម្ពស់សុខភាពរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជាំ។ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍មានសមត្ថភាពអនុវត្តនីតិវិធីវេជ្ជសាស្រ្ត និងរោគវិនិច្ឆ័យជម្ងឺព្រមទាំងថ្វើការវះកាត់ប្រកបដោយគុណភាព និងស្រមតាមគោលការណ៍ច្បាស់លាស់។
ម៉្យាងវិញទៀត ការធ្វើការនៅទីនេះ យើងអាចទទួលបានចំណេះដឹងដែលទាក់ទងនឹងវេវេជ្ជសាស្រ្ត ជីវសាស្រ្តគ្លីនិក រោគរាតត្បាតផ្សេងៗ និងឥរិយាបទសង្គមក៏ដូចជាការអនុវត្តន៍ចំណេះដឹងនេះក្នុងការថែទាំនិងព្យាបាលអ្នកជំងឺផងដែរ។

តើអ្នកគិតយ៉ាងណាចំពោះមន្ទីរពេទ្យសាន់រ៉ាយជប៉ុន?

សមត្ថភាពក្នុងការអង្កេត ការវាយតម្លៃបញ្ហាសុខភាព ការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ និងការបញ្ចូលការវិភគបែបវិទ្យាសាស្ត្រនិងកែលម្អការថែទាំព្យាបាលអ្នកជំងឺជាបន្តបន្ទាប់ដោយផ្អែកលើការវាយតម្លៃខ្លួនឯងនិងការរៀនសូត្រពេញមួយជីវិត។
លើសពីនេះទៅទៀត ខ្ញុំអាចអភិវឌ្ឍជំនាញនិងទម្លាប់ដើម្បីអាចបំពេញគោលដៅដូចខាងក្រោម៖
កំណត់ភាពខ្លាំង, ដឺងពីកង្វះខាត និងដែនកំណត់នៅក្នុងចំណេះដឹងនិងជំនាញរបស់ខ្លួន។ កំណត់គោលដៅរៀននិងកែលម្អ;
កំណត់និងអនុវត្តសកម្មភាពសិក្សាសមស្រប។វិភាគការអនុវត្តជាក់ស្តែងជាលក្ខណៈប្រព័ន្ធដោយប្រើវិធីសាស្ត្រកែលម្អគុណភាពនិងអនុវត្តការផ្លាស់ប្តូរជាមួយនឹងគោលដៅនៃការកែលម្អនូវការអនុវត្តពេលក្រោយៗ។ បញ្ចូលការវាយតំលៃក្នុងការអនុវត្តប្រចាំថ្ងៃ។
ស្វែងរកវាយតម្លៃនិងបញ្ជាក់ភស្តុតាងពីការសិក្សាវិទ្យាសាស្ត្រដែលទាក់ទងនឹងបញ្ហាសុខភាពរបស់អ្នកជំងឺ។
ប្រើបច្ចេកវិទ្យាព័ត៌វិទ្យាដើម្បីបង្កើនប្រសិទ្ធភាពការសិក្សាស្រាវជ្រាវពីជម្ងឺ។ ចូលរួមក្នុងការអប់រំអ្នកជម្ងឺក្រុមគ្រួសារ និស្សិត អ្នកស្រុកនិងអ្នកជំនាញសុខភាពដទៃទៀត។
គោលដៅដែលខ្ញុំចង់សំរេចបាននៅឆ្នាំនេះនិងឆ្នាំក្រោយនៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍គឺដើម្បីចែករំលែកចំណេះដឹងនិងជំនាញរបស់ខ្ញុំដល់វេជ្ជបណ្ឌិតដទៃទៀត។

តើចំណង់ចំណូលចិត្តរបស់អ្នកគឺជាអ្វី?

ខ្ញុំចូលចិត្តគូរគំនូរ ហើយ ខ្ញុំក៏ចូលចិត្តធ្វើដំណើរកំសាន្ដនិងស្វែងរកចំណេះដឹងថ្មីៗដែរ។

អាជីពរបស់អ្នកចាប់ផ្តើមនៅទីនេះ!

ចុចដើម្បីដាក់ពាក្យ
Sunrise japan hospital
Official web site