វេជ្ជបណ្ឌិត និងជាអនុប្រធានវេជ្ជសាស្ត្រផ្ទៃក្នុងទូទៅឃុត សុភ័ក្ត្រ
ពិពណ៌នាអំពីប្រវត្តិការងារ
នៅឆ្នាំ ២០០៥ ខ្ញុំបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនរយះពេល ៩ ឆ្នាំ ថ្នាក់វេជ្ជបណ្ឌិតជំនាញជម្ងឺបេះដូង ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Central South ក្នុងឆ្នាំ ២០១៤ ការងារដំបូងរបស់ខ្ញុំគឺនៅ First Center Polyclinic នៅទីក្រុងភ្នំពេញ បន្ទាប់មកខ្ញុំបានចូលរួមជាមួយមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍នៅឆ្នាំ ២០១៥ ។ហើយក្នុងឆ្នាំដដែលខ្ញុំទទួលបានទទួលការបណ្តុះបណ្តាលនៅមន្ទីរពេទ្យគីតាហារ៉ាប្រទេសជប៉ុនរយៈពេល ១០ ខែ។ នៅឆ្នាំ ២០១៦ ខ្ញុំទទួលបានវិញ្ញាបនប័ត្របញ្ចប់វគ្គបណ្តុះបណ្តាលរបស់ JICA នៅមន្ទីរពេទ្យអន្តរជាតិគីតាហារ៉ា (ប្រទេសជប៉ុន) ។ រហូតមកដល់ពេលនេះ ខ្ញុំកំពុងធ្វើការជាអនុប្រធាន ផ្នែកវេជ្ជសាស្ត្រទូទៅ នៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍។ខ្ញុំពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅនឹងជំនាញ អេកូបេះដូង ហើយខ្ញុំក៏មានបទពិសោធន៍ពីរឆ្នាំជាមួយនឹងជំនាញអេកូបេះដូងនេះដែរ។ខ្ញុំបានសិក្សាជំនាញនេះតាមអ៊ិនធរណេត និងបានទតួលសញញាប័ត្រថ្នាក់អនុបណ្ឌិតអេកូសាស្រ្តពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Vienna និង Austrian Society of Cardiology នៅឆ្នាំ ២០១៧ ។ ក្រៅពីនេះខ្ញុំក៏ទទួលបានសញ្ញាប័ត្រផ្សេងទៀតពីសាកលវិទ្យាល័យខាងលើក្នុងឆ្នាំ ២០១៩ ជំនាញអេកូសាស្រ្តសរសៃឈាមអវៈយវៈនិងអេកូពោះ។
ហេតុអ្វីបានជាអ្នកជ្រើសរើសមន្ទីរពេទ្យសាន់រ៉ាយជប៉ុន?
មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ជាមន្ទីរពេទ្យស្តង់ដារជប៉ុនដំបូងគេដែលផ្តល់សេវាវេជ្ជសាស្រ្តនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះមន្ទីរពេទ្យក៏ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលផងដែរ។ បុគ្គលិកទាំងអស់មានឱកាសស្មើគ្នាក្នុងការរៀននិងទទួលបានការបណ្តុះបណ្តាលនៅប្រទេសជប៉ុន។ បន្ទាប់ពីចូលរួមជាមួយមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ខ្ញុំសង្ឃឹមថាខ្ញុំនឹងបង្កើនចំណេះដឹងផ្នែកវេជ្ជសាស្រ្តថ្មីៗនិងជំនាញជាក់ស្តែងផងដែរ។ សំខាន់ជាងនេះទៅទៀតខ្ញុំអាចផ្តល់ជូនសេវាកម្មល្អបំផុតដល់អ្នកជំងឺទាំងអស់និងចែករំលែកចំណេះដឹងក្នុងចំណោមសមាជិកក្រុមដើម្បីឱ្យមន្ទីរពេទ្យជប៉ុនសាន់សាន់ស៍ក្លាយជាមន្ទីរពេទ្យដែលគួរឱ្យទុកចិត្តបំផុត។
តើអ្នកគិតយ៉ាងណាចំពោះមន្ទីរពេទ្យសាន់រ៉ាយជប៉ុន?
ខ្ញុំចង់និយាយថា វាជាមន្ទីរពេទ្យស្អាតបំផុតដែលមានឧបករណ៍វេជ្ជសាស្ត្រទំនើបៗជាច្រើន។ មិនតែប៉ុណ្ណោះ វាជាកន្លែងដែលយើងអាចបង្កើនចំណេះដឹងផ្នែកវេជ្ជសាស្ត្ររបស់យើង។ សម្រាប់ខ្ញុំ ខ្ញុំបានរៀនសូត្រច្រើនពីវេជ្ជបណ្ឌិតជំនាញៗតាមរយៈការបង្រៀននិងការពិភាក្សារៀងរាល់ពេលព្រឹក។ នៅទីនេះបុគ្គលិកមានស្មារតីល្អក្នុងការធ្វើការជាក្រុម ហើយតែងតែចាត់ទុកអ្នកជំងឺជាសមាជិកគ្រួសាររបស់ពួកគេ។ មិនតែប៉ុណ្ណោះ មន្ទីរពេទ្យក៏ផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិកទាំងអស់ផងដែរ ដូចជាសេវាកម្មវេជ្ជសាស្រ្តឥតគិតថ្លៃដល់បុគ្គលិកផ្ទាល់ខ្លួននិងសមាជិកគ្រួសារ ប្រាក់ខែសមរម្យ និងការប្រកួតប្រជែង ក៏ដូចជាការផ្តល់រង្វាន់ដល់អ្នកដែលខិតខំធ្វើការ។ ជំពោះការគ្រប់គ្រងវិញ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍គឺធ្វើការដោយអនុលោមទៅតាមច្បាប់ការងាររបស់កម្ពុជា។
នៅក្នុងឆ្នាំនេះគោលដៅរបស់ខ្ញុំ គឺកែលំអរនិង បង្កើនចំណេះដឹងអោយកាន់តែប្រសើរថែមទៀត ដើម្បីផ្តល់សេវាល្អបំផុតនិងការព្យាបាលវេជ្ជសាស្ត្រដែលសមស្របបំផុតជូនដល់អ្នកជំងឺគ្រប់រូប។ ហើយដើម្បីឈានដល់គោលដៅនេះ ខ្ញុំត្រូវតែបន្តអភិវឌ្ឍន៍ជំនាញផ្នែកវេជ្ជសាស្រ្តនិងបច្ចេកទេសរបស់ខ្ញុំជារៀងរាល់ថ្ងៃ។
តើចំណង់ចំណូលចិត្តរបស់អ្នកគឺជាអ្វី?
ពេលទំនេរខ្ញុំចូលចិត្តមើលភាពយន្តនិងស្តាប់ចម្រៀងជាការកម្សាន្ត។ នៅចុងសប្តាហ៍ខ្ញុំចូលចិត្តដើរលេងជាមួយគ្រួសាររបស់ខ្ញុំ។