ណែនាំពីបុគ្គលិករបស់យើង

ផ្អែកលើទស្សនវិជ្ជានៃ "មន្ទីរពេទ្យសាន់រ៉ាយជប៉ុនភ្នំពេញ" យើងណែនាំបុគ្គលិករបស់យើងដែលសកម្មដើម្បីបង្កើតសេវាកម្មល្អប្រសើរ។ សូមក្រឡេកមើលវប្បធម៌សាជីវកម្មរបស់យើងនិងរបៀបធ្វើការតាមរយៈសាររបស់បុគ្គលិកយើង។

ឌឿក សេរីសុធន

អនុប្រធានបច្ចេកទេសពត៏មានវិទ្យាឌឿក សេរីសុធន

ពិពណ៌នាអំពីប្រវត្តិការងារ

សួស្តី ខ្ញុំបាទឈ្មោះ ឌឿក សេរីសុធន ។ ខ្ញុំជាអ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យានៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍។ ខ្ញុំបានបញ្ចប់ការសិក្សាជំនាញវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យស្វាយរៀងក្នុងឆ្នាំ ២០១០។ ខ្ញុំធ្លាប់បានធ្វើការជាមួយមុខជំនាញផ្សេងៗជាច្រើនដូចជា IT នៅកាស៊ីណូ និងជាមន្រ្តីគ្រប់គ្រងប្រាក់ខែបុគ្គលិក និង ផ្នែកIT នៅ រោងចក្រ។

ហេតុអ្វីបានជាអ្នកជ្រើសរើសមន្ទីរពេទ្យសាន់រ៉ាយជប៉ុន?

សុខភាពមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា។ ខ្ញុំចង់ជួយប្រជាជនរបស់យើង ជាពិសេសជួយអ្នកជម្ងឺដូច្នេះខ្ញុំសំរេចចិត្តធ្វើការជាមួយផ្នែកវេជ្ជសាស្រ្តហើយមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ជាមន្ទីរពេទ្យស្តង់ដារជប៉ុននៅភ្នំពេញខ្ញុំក៏ចង់ក្លាយជាផ្នែកមួយរបស់វា។ ទោះបីជាខ្ញុំមិនមែនជាបុគ្គលិកពេទ្យក៏ដោយតែខ្ញុំអាចគាំទ្រផ្នែកខាងក្រោយ របស់ពួកគេក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបានយ៉ាងរលូន ហើយខ្ញុំក៏ចង់ទទួលបានបទពិសោធន៍បន្ថែមទៀតជាមួយនឹងវប្បធម៌ជប៉ុនដែរ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំពិតជារីករាយនិងមានមោទនភាព ចំពោះខ្លួនខ្ញុំនិងបុគ្គលិកទាំងអស់ ទាំងបុគ្គលិកពេទ្យនិងមិនមែនពេទ្យដែលធ្វើការនៅទីនេះ។ ដូចដែលយើងបានដឹងអំពីគុណភាពនៃស្តង់ដារជប៉ុនដែលពិភពលោក បានទទួលស្គាល់ប៉ុន្តែក្រៅពីនេះបុគ្គលិកទាំងអស់ត្រូវតែខិតខំដើម្បីទទួលបាននូវអ្វីដែលខ្លួនចង់បាន។

តើអ្នកគិតយ៉ាងណាចំពោះមន្ទីរពេទ្យសាន់រ៉ាយជប៉ុន?

បន្ទាប់ពីចូលរួមជាសមាជិកនៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ខ្ញុំមានអារម្មណ៍ថាអ្វីដែលខ្ញុំបានជ្រើសរើសគឺត្រឹមត្រូវជាមួយនឹងការសម្រេចចិត្តរបស់ខ្ញុំ។ មូលហេតុដែលពួកគេថែរក្សាបុគ្គលិកក្រុមគ្រួសារបុគ្គលិក និងលើកទឹកចិត្តបុគ្គលិកដូចជាផ្តល់អត្ថប្រយោជន៍បន្ថែមច្រើនជាងច្បាប់ការងារបានចែង ព្រមទាំងមានកម្មវិធីរីករាយផ្សេងៗជាច្រើនទៀតដូចជា ការជជែកពីមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ពិធីជប់លៀងស្វាគមន៍បុគ្គលិកថ្មី។ មិនតែប៉ុណ្ណោះ ខ្ញុំទទួលបានបទពិសោធន៍បន្ថែមទៀតអំពីវប្បធម៌ជប៉ុននិងវិធីធ្វើឱ្យការងារនិងវិជ្ជាជីវៈមានប្រសិទ្ធិភាពហើយក៏ដឹងអំពីតម្លៃ ៦ Value ៥S និង Ho, Ren, So ដែលជាគោលការណ៍របស់មន្ទីពេទ្យជាដើម។ គោលដៅរបស់ខ្ញុំក្នុងឆ្នាំនេះគឺគាំទ្រអ្នកប្រើប្រាស់ទាំងអស់អោយប្រើប្រាស់ប្រព័ន្ធមន្ទីរពេទ្យអោយបានរលូននិងសន្សំសំចៃចំណាយុំគាំទ្រមន្ទីរពាក់ព័ន្ធជាមួយ ERP។ ចំណែកគោលដៅសំរាប់ឆ្នាំក្រោយខ្ញុំនឹងបន្ត រកអ្វីដែលថ្មីដើម្បីជួយបុគ្គលិកឱ្យកាន់តែប្រសើរឡើង។ ជាពិសេសត្រូវដឹងឱ្យច្បាស់អំពីប្រព័ន្ធពាក់ព័ន្ធនៅក្នុងមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍និងអោយបានសម្រេចដល់គោលបំណងនៃការគ្រប់គ្រងដែលបានកំណត់។

តើចំណង់ចំណូលចិត្តរបស់អ្នកគឺជាអ្វី?

នៅពេលទំនេរ ខ្ញុំចូលចិត្តជួយធ្វើការភរិយារបស់ខ្ញុំ និងមើលថែទាំកូនប្រុសរបស់ខ្ញុំព្រមទាំងទៅផ្សារទំនើបអ៊ីអនជាមួយគ្រួសារ។ សម្រាប់ថ្ងៃឈប់សម្រាកយើងក៏ចូលចិត្តទៅលេងឪពុកម្តាយ នៅឯស្រុកកំណើតគឺខេត្តស្វាយរៀង។ ខ្ញុំចូលចិត្តលេងបាល់ទាត់និងបាល់ទះជាមួយមិត្តភក្តិ ហើយខ្ញុំក៏ចេញទៅក្រៅជាមួយពួកគេដើម្បីពិសាភេសជ្ជៈខ្លះៗដែរ។

អាជីពរបស់អ្នកចាប់ផ្តើមនៅទីនេះ!

ចុចដើម្បីដាក់ពាក្យ
Sunrise japan hospital
Official web site