ដំណឹងជ្រើសរើសបុគ្គលិក

មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ កំពុងស្វែងរកបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ឱកាសការងារនៅក្នុងមន្ទីរពេទ្យយើងខ្ញុំ។​ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញយើងខ្ញុំ បាននឹងកំពុងព្យាយាមផ្តល់នូវសេវាកម្មផ្នែកវេជ្ជសាស្រ្តប្រកបដោយស្តង់ដាខ្ពស់​ តាមរយៈប្រតិបត្តិការដឹកនាំដោយ បុគ្គលិកជនជាតិខ្មែរ និងជប៉ុនដែលពោពេញដោយសមត្ថភាព។ មន្ទីរពេទ្យយើងខ្ញុំ ត្រូវការជ្រើសរើសបុគ្គលិកជាច្រើនរូបដែលមានឆន្ទៈក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា​។

វេជ្ជបណ្ឌិត (ផ្នែកវេជ្ជសាស្ត្រផ្ទៃក្នុង ១រូប) និង (ឯកទេសផ្នែករោគស្ត្រី ១រូប)

ទំនួលខុសត្រូវ៖

  • ចាត់ចែងការធ្វើតេស្តរបស់អ្នកជម្ងឺជាប្រចាំ
  • ពន្យល់ពីនីតិវិធី និ​ងផ្តល់ការពិភាក្សាអំពីលទ្ធផលតេស្តឬចេញវេជ្ជបញ្ជាដល់អ្នកជម្ងឺ
  • ព្យាបាលជំងឺឆ្លងទាក់ទងនឹងមាត់ស្បូន អូវ៉ែ និងដៃស្បូន​ (ឯកទេសផ្នែករោគស្ត្រី)
  • តាមដានអ្នកជម្ងឺក្នុងអំឡុងពេលមានផ្ទៃពោះ (ឯកទេសផ្នែករោគស្ត្រី)
  • សរសេរនិងកត់ត្រារាល់ការវាយតម្លៃ ការព្យាបាល ការប្រើថ្នាំ និងកំណត់ត្រាប្រតិបត្តិការ
  • ផ្តល់ការពិគ្រោះយោបល់ និងការពិនិត្យរាងកាយដល់អ្នកជម្ងឺ
  • តាមដាន និងគ្រប់គ្រងថ្នាំ
  • ផ្តល់ការគាំទ្រផ្លូវចិត្តដល់អ្នកជម្ងឺ និងក្រុមគ្រួសារ
  • អនុវត្តការងារផ្សេងទៀតដែលបានកំណត់ដោយនាយក / អ្នកគ្រប់គ្រង

លក្ខខណ្ឌនៃការជ្រើសរើស៖

  • មានសញ្ញាបត្របញ្ជាក់ពីសាកលវិទ្យាល័យ និងគណៈគ្រូពេទ្យ
  • ត្រូវមានបទពិសោធន៍យ៉ាងតិចមួយឆ្នាំ
  • ស្ទាត់ជំនាញផ្នែកភាសាខ្មែរ ឬជប៉ុន (កាន់តែប្រសើរ)​ និងចេះភាសាអង់គ្លេសស្ទាត់ជំនាញ
  • មានឆន្ទៈក្នុងការរៀនសូត្របន្ថែម និងអភិវឌ្ឍន៍ចំណេះដឹង​
  • មានសមត្ថភាពក្នុងការពង្រឹងទំនាក់ទំនង និងអាចធ្វើការជាក្រុមបានជាមួយវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកផ្សេងទៀត
  • បត់បែនតាមកាលៈទេសៈ និង ចេះបែងចែកអាទិភាពការងារ

ការផ្ញើពាក្យសុំមកយើងត្រូវបានគេចាត់ទុកថាជាអាទិភាពទីមួយក្នុងការជ្រើសរើស។ មានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះដែលត្រូវបានជូនដំណឹង។

ម៉ោងធ្វើការ: ៨:០០ - ១៧:០០, ពី​ថ្ងៃច័ន្ទ​ដល់​ថ្ងៃសុក្រ

ទំនាក់ទំនងផ្នែកធនធានមនុស្ស: ០២៣-២៦០-១៤៩

អាសយដ្ឋាន: #១៧៧E ផ្លូវ កុឡាឡោម ភូមិ ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

Copyright 2024 Sunrise