ដំណឹងជ្រើសរើសបុគ្គលិក

មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ កំពុងស្វែងរកបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ឱកាសការងារនៅក្នុងមន្ទីរពេទ្យយើងខ្ញុំ។​ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញយើងខ្ញុំ បាននឹងកំពុងព្យាយាមផ្តល់នូវសេវាកម្មផ្នែកវេជ្ជសាស្រ្តប្រកបដោយស្តង់ដាខ្ពស់​ តាមរយៈប្រតិបត្តិការដឹកនាំដោយ បុគ្គលិកជនជាតិខ្មែរ និងជប៉ុនដែលពោពេញដោយសមត្ថភាព។ មន្ទីរពេទ្យយើងខ្ញុំ ត្រូវការជ្រើសរើសបុគ្គលិកជាច្រើនរូបដែលមានឆន្ទៈក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា​។

ផ្នែករដ្ឋបាលវេជ្ជសាស្ត្រ(ផ្នែកផ្តល់សេវាកម្មអតិថិជន/អ្នកទទួលភ្ញៀវ) (២រូប)

លក្ខខណ្ឌនៃការជ្រើសរើស៖

  • បញ្ចប់ការសិក្សាថ្នាក់សាកលវិទ្យាល័យ ឬសាលាបណ្តុះបណ្តាល
  • មានបទពិសោធន៍ការងារពាក់ព័ន្ធនឹងជំនាញ នៅមន្ទីរពេទ្យ និងគ្លីនិកផ្សេងៗទៀត
  • ស្ទាត់ជំនាញផ្នែកភាសាខ្មែរ ឬជប៉ុន (កាន់តែប្រសើរ)​ និងចេះភាសាអង់គ្លេស
  • មានឆន្ទះក្នុងការរៀនសូត្របន្ថែម និងអភិវឌ្ឍន៍ចំណេះដឹង
  • មានសមត្ថភាពក្នុងការពង្រឹងទំនាក់ទំនង និងអាចធ្វើការជាក្រុមបានជាមួយវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកផ្សេងទៀត
  • បត់បែនតាមកាលទេស និង ចេះបែងចែកអាទិភាពការងារ

លក្ខខណ្ឌនៃការជ្រើសរើស៖

  • ធ្លាប់មានបទពិសោធន៍ជាអ្នកផ្តល់សេវាកម្មអតិថិជន អ្នកទទួលភ្ញៀវ ឬមុខតំណែងពាក់ព័ន្ធនៅសណ្ឋាគារ មន្ទីរពេទ្យ ភោជនីយដ្ឋាន និងកន្លែងផ្សេងទៀត
  • ស្ទាត់ជំនាញផ្នែកភាសាខ្មែរ ឬជប៉ុន (កាន់តែប្រសើរ) អាចប្រើប្រាស់ភាសាអង់គ្លេស រឺភាសាចិនសម្រាប់ការទំនាក់ទំនង
  • មានឆន្ទះក្នុងការរៀនសូត្របន្ថែម និងអភិវឌ្ឍន៍ចំណេះដឹង មានសមត្ថភាពក្នុងការពង្រឹងទំនាក់ទំនង និងអាចធ្វើការជាក្រុមបានជាមួយវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកផ្សេងទៀត បត់បែនតាមកាលទេស និង ចេះបែងចែកអាទិភាពការងារ

ការផ្ញើពាក្យសុំមកយើងត្រូវបានគេចាត់ទុកថាជាអាទិភាពទីមួយក្នុងការជ្រើសរើស។ មានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះដែលត្រូវបានជូនដំណឹង។

ម៉ោងធ្វើការ: ៨:០០ - ១៧:០០, ពី​ថ្ងៃច័ន្ទ​ដល់​ថ្ងៃសុក្រ

ទំនាក់ទំនងផ្នែកធនធានមនុស្ស: ០២៣-២៦០-១៤៩

អាសយដ្ឋាន: #១៧៧E ផ្លូវ កុឡាឡោម ភូមិ ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

Copyright 2020 Sunrise