ដំណឹងជ្រើសរើសបុគ្គលិក

មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ កំពុងស្វែងរកបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ឱកាសការងារនៅក្នុងមន្ទីរពេទ្យយើងខ្ញុំ។​ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញយើងខ្ញុំ បាននឹងកំពុងព្យាយាមផ្តល់នូវសេវាកម្មផ្នែកវេជ្ជសាស្រ្តប្រកបដោយស្តង់ដាខ្ពស់​ តាមរយៈប្រតិបត្តិការដឹកនាំដោយ បុគ្គលិកជនជាតិខ្មែរ និងជប៉ុនដែលពោពេញដោយសមត្ថភាព។ មន្ទីរពេទ្យយើងខ្ញុំ ត្រូវការជ្រើសរើសបុគ្គលិកជាច្រើនរូបដែលមានឆន្ទៈក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា​។

គិលានុបដ្ឋាក/គិលានុបដ្ឋាយិកា (១០រូប)

ទំនួលខុសត្រូវ៖

  • ផ្តល់ការព្យាបាលថែទាំដល់អ្នកជម្ងឺ
  • ផ្តល់ការគាំទ្រផ្លូវចិត្តដល់អ្នកជម្ងឺនិងក្រុមគ្រួសារ
  • ផ្តល់ជំនួយដល់គ្រូពេទ្យក្នុងការធ្វើរោគវិនិច្ឆ័យ ផ្តល់ដំបូន្មានដល់អ្នកជម្ងឺ​ តាមដាន និងថែទាំអ្នកជម្ងឺ
  • ចាត់ចែងរាល់ឯកសារ និងកំនត់ត្រាផ្សេងៗ
  • អនុវត្តការងារផ្សេងទៀតដែលបានកំណត់ដោយនាយក / អ្នកគ្រប់គ្រង

លក្ខខណ្ឌនៃការជ្រើសរើស៖

  • បញ្ចប់ការសិក្សាថ្នាក់សាកលវិទ្យាល័យ ឬសាលាបណ្តុះបណ្តាល
  • មានគណៈគិលានុបដ្ឋាក
  • មានបទពិសោធន៍ការងារពាក់ព័ន្ធនឹងជំនាញ នៅមន្ទីរពេទ្យ និងគ្លីនិកផ្សេងៗទៀត
  • ស្ទាត់ជំនាញផ្នែកភាសាខ្មែរ ឬជប៉ុន (កាន់តែប្រសើរ)​ និងអាចប្រើភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង
  • មានឆន្ទះក្នុងការរៀនសូត្របន្ថែម និងអភិវឌ្ឍន៍ចំណេះដឹង
  • មានសមត្ថភាពក្នុងការពង្រឹងទំនាក់ទំនង និងអាចធ្វើការជាក្រុមបានជាមួយវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកផ្សេងទៀត
  • បត់បែនតាមកាលទេស និង ចេះបែងចែកអាទិភាពការងារ

ការផ្ញើពាក្យសុំមកយើងត្រូវបានគេចាត់ទុកថាជាអាទិភាពទីមួយក្នុងការជ្រើសរើស។ មានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះដែលត្រូវបានជូនដំណឹង។

ម៉ោងធ្វើការ: ៨:០០ - ១៧:០០, ពី​ថ្ងៃច័ន្ទ​ដល់​ថ្ងៃសុក្រ

ទំនាក់ទំនងផ្នែកធនធានមនុស្ស: ០២៣-២៦០-១៤៩

អាសយដ្ឋាន: #១៧៧E ផ្លូវ កុឡាឡោម ភូមិ ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

Copyright 2024 Sunrise