ណែនាំពីបុគ្គលិករបស់យើង

ផ្អែកលើទស្សនវិជ្ជានៃ "មន្ទីរពេទ្យសាន់រ៉ាយជប៉ុនភ្នំពេញ" យើងណែនាំបុគ្គលិករបស់យើងដែលសកម្មដើម្បីបង្កើតសេវាកម្មល្អប្រសើរ។ សូមក្រឡេកមើលវប្បធម៌សាជីវកម្មរបស់យើងនិងរបៀបធ្វើការតាមរយៈសាររបស់បុគ្គលិកយើង។

ពិពណ៌នាអំពីប្រវត្តិការងារ

ខ្ញុំបានបញ្ចប់សញ្ញាប័ត្រផ្នែកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រនៅសាលា យូអេសអេ(UHS)ក្នុងឆ្នាំ ២០១២ និងបរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យកម្ពុជាក្នុងឆ្នាំ ២០១៥ ។ ក្នុងកំឡុងពេលសិក្សាខ្ញុំបានធ្វើការនៅមន្ទីរពិសោធន៍វេជ្ជសាស្ត្រឯកជន (១ ឆ្នាំ) ។បន្ទាប់ពីបញ្ចប់ការសិក្សាខ្ញុំបានប្រឡងជាប់ នៅវិទ្យាស្ថានប៉ាស្ទ័រនិងក្លាយជាបុគ្គលិកពេញម៉ោង (២០១២-២០១៥) ដែលផ្តោតសំខាន់លើការស្រាវជ្រាវ (សង្គមអភិរក្សសត្វព្រៃ) ។ ចាប់ពីដើមឆ្នាំ ២០១៥ ខ្ញុំបានឆ្លងកាត់បទសម្ភាសន៍ការងារនៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍។ ខ្ញុំបានទទួលការបណ្តុះបណ្តាលផ្នែកមន្ទីរពិសោធន៍នៅប្រទេសជប៉ុនរយៈពេល ១ ឆ្នាំ។ រហូតមកដល់ពេលនេះខ្ញុំជាអ្នកគ្រប់គ្រងបច្ចេកទេសមន្ទីរពិសោធន៍នៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍៕

ហេតុអ្វីបានជាអ្នកជ្រើសរើសមន្ទីរពេទ្យសាន់រ៉ាយជប៉ុន?

នៅពេលដែលខ្ញុំបាន លឺអំពីប្រទេសជប៉ុន និងអ្វីៗគឺមានគុណភាព ខ្ញុំក៏បានសំរេចចិត្តចូលរួមជាមួយមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍នេះ ព្រោះខ្ញុំគិតថាខ្ញុំអាចបង្កើនជំនាញរបស់ខ្ញុំដោយស្រូបយកចំណេះដឹងពីជនជាតិជប៉ុនជាមួយនិងបច្ចេកវិទ្យាទំនើប។ ជាការពិត វាមានភាពខុសគ្នាខ្លាំងរវាងប្រទេសកម្ពុជានិងជប៉ុន រួមមានចំណេះដឹង របៀបរស់នៅ វប្បធម៌ និងភាសា។ ល។ ពេលនេះខ្ញុំទទួលបាននូវបទពិសោធន៍ថ្មីជាច្រើនក្រៅពីជំនាញមន្ទីរពិសោធន៍ខ្ញុំអាចយល់ពីការងារដែលមាននៅក្នុងមន្ទីរពេទ្យជាពិសេស សម្រាប់នីតិវិធីនៃការវះកាត់ការពិនិត្យរាងកាយ ផ្សេងទៀតដូចជា អ៊ុលត្រាសោនទូទៅ ECG, EEG, ABI, ការវាស់សម្ពាធភ្នែក និងត្រចៀកជាដើម។

តើអ្នកគិតយ៉ាងណាចំពោះមន្ទីរពេទ្យសាន់រ៉ាយជប៉ុន?

ខ្ញុំពិតជារីករាយក្នុងការធ្វើការនៅមន្ទីរពេទ្យនេះណាស់ ។ជាមួយមិត្តរួមការងារដ៏សប្បាយរីករាយរបស់ខ្ញុំ។ ក្នុងនាមខ្ញុំជាអ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រ គឺផ្តល់លទ្ធផលរហ័សនិងត្រឹមត្រូវដែលអាចទុកចិត្តបានសម្រាប់អ្នកជំងឺនិងវេជ្ជបណ្ឌិតគឺជាកោលដៅរបស់ខ្ញុំ។

តើចំណង់ចំណូលចិត្តរបស់អ្នកគឺជាអ្វី?

ខ្ញុំចូលចិត្តច្រៀងចម្រៀង វាតែងតែធ្វើអោយខ្ញុំសប្បាយ។ ចំណង់ចំណូលចិត្តដែលខ្ញុំចូលចិត្តជាងគេគឺការដើរទិញឥវ៉ាន់។

អាជីពរបស់អ្នកចាប់ផ្តើមនៅទីនេះ!

ចុចដើម្បីដាក់ពាក្យ
Sunrise japan hospital
Official web site