ណែនាំពីបុគ្គលិករបស់យើង

ផ្អែកលើទស្សនវិជ្ជានៃ "មន្ទីរពេទ្យសាន់រ៉ាយជប៉ុនភ្នំពេញ" យើងណែនាំបុគ្គលិករបស់យើងដែលសកម្មដើម្បីបង្កើតសេវាកម្មល្អប្រសើរ។ សូមក្រឡេកមើលវប្បធម៌សាជីវកម្មរបស់យើងនិងរបៀបធ្វើការតាមរយៈសាររបស់បុគ្គលិកយើង។

ប្រធានសង្គ្រោះបន្ទាន់ និងថែទាំសង្គ្រោះបន្ទាន់ថាយស៊ាងឡាយ

ពិពណ៌នាអំពីប្រវត្តិការងារ

ខ្ញុំបាទឈ្មោះថាយស៊ាងឡាយ។ ខ្ញុំមកពីខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំជាប្រធានផ្នែ ថែទាំ ER / ICU នៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ។

ហេតុអ្វីបានជាអ្នកជ្រើសរើសមន្ទីរពេទ្យសាន់រ៉ាយជប៉ុន?

ខ្ញុំស្គាល់មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍តាមគេហទំព័រជ្រើសរើសបុគ្គលិក។ វាជាមន្ទីរពេទ្យថ្មីមួយដែលវិនិយោគដោយក្រុមហ៊ុនជប៉ុន។ ហើយវាជាមន្ទីរពេទ្យអន្តរជាតិមកពីប្រទេសកំពុងអភិវឌ្ឍន៍។ ខ្ញុំមានអារម្មណ៍ថាមន្ទីរពេទ្យនេះ នឹងផ្តល់ការព្យាបាលនិងការថែទាំល្អតាមស្តង់ដារជប៉ុន សម្រាប់ប្រជាជនកម្ពុជា។ មន្ទីរពេទ្យនេះជួយប្រជាជនកម្ពុជាដោយ កាត់បន្ថយចំណាយរបស់ពួកគេដោយមិនចាំបាច់ទៅទទួលការព្យាបាលនៅបរទេស។ អារម្មណ៍របស់ខ្ញុំរីករាយ ប្រសិនបើខ្ញុំអាចចូលរួមជាមួយមន្ទីរពេទ្យនេះ។ ដូច្នេះខ្ញុំបានសំរេចដាក់ពាក្យបំរើការងារ នៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញកាលពីឆ្នាំ ២០១៥។ ខ្ញុំរំពឹងថាខ្ញុំអាចទទួលបានការបណ្តុះបណ្តាលក្នុងស្រុក និងអាចទៅហ្វឹកហាត់នៅប្រទេសជប៉ុន ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្ញុំក្នុងការជួយប្រជាជនកម្ពុជា។

តើអ្នកគិតយ៉ាងណាចំពោះមន្ទីរពេទ្យសាន់រ៉ាយជប៉ុន?

បន្ទាប់ពីការសម្ភាសនិងការប្រឡង ៣ ដងខ្ញុំត្រូវបានបញ្ជូនឱ្យធ្វើជាបុគ្គលិកនៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ។មន្ទីរពេទ្យបានរៀបចំវគ្គបណ្តុះបណ្តាលភាសាជប៉ុនរយៈពេល ៤ ខែនៅ ស៊ីជេស៊ីស៊ី ភ្នំពេញ។ ហើយបញ្ជួនបន្តសម្រាប់វគ្គបណ្តុះបណ្តាលគ្លីនិកនៅប្រទេសជប៉ុនយៈពេល ៣ ទៀត។ សម្រាប់វគ្គបណ្តុះបណ្តាល ៣ ខែនៅប្រទេសជប៉ុន មានចំណេះដឹងថ្មីៗជាច្រើនដែលខ្ញុំបានរៀនដូចជាចំណេះដឹងជំនាញនិងវប្បធម៌នៃការធ្វើការរបស់ជនជាតិជប៉ុន។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះខ្ញុំបានត្រលប់មកប្រទេសកម្ពុជាវិញ។ ដោយសារមន្ទីរពេទ្យត្រូវការអ្នកដឹកនាំដើរតួក្នុងវេននីមួយៗខ្ញុំត្រូវបានគេជ្រើសរើសអោយទៅហ្វឹកហាត់នៅប្រទេសជប៉ុនម្តងទៀតអំពីការដឹកនាំ ក៏ដូចជាការព្រប់គ្រង។ វាខុសគ្នាពីការបណ្តុះបណ្តាលរយៈពេល ៣ ខែដំបូង គឺខ្ញុំត្រូវខិតខំធ្វើការនិងសិក្សា។ គ្រូបង្វឹកទាំងអស់នៅក្នុងមន្ទីរពេទ្យអន្តរជាតិគីតាហារ៉ា ពួកគេតែងតែបង្រៀននិងចែករំលែកចំណេះដឹងដល់ខ្ញុំ។ ពីមុនខ្ញុំជាបុគ្គលិកធម្មតាម្នាក់ ហើយបន្ទាប់ពីខ្ញុំចូលធ្វើការនៅមន្ទីរពេទ្យអស់រយៈពេលជាច្រើនខែខ្ញុំតហរូវបានតំឡើងឋានៈខ្ញុំជាអនុប្រធានគ្រប់គ្រងនៅ ER / ICU ។ ហើយក្រោយមក ខ្ញុំក៏ត្រូវបានតំឡើងឋានៈជាប្រធានផ្នែក ER / ICU ។ គោលបំណងរបស់ខ្ញុំនៅ ឆ្នាំនេះគឺ ខ្ញុំចង់ឲ្យ បុគ្គលិក ER / ICU អភិវឌ្ឍចំណេះដឹងនិងជំនាញដោយអនុញ្ញាតឱ្យក្រុមអប់រំមានការបណ្តុះបណ្តាលជាញឹកញាប់ដល់បុគ្គលិករបស់ ER / ICU ។ ការបណ្តុះបណ្តាលបន្ថែមនូវចំណេះដឹង និងនាញថែទាំត្រូវបានបង្កើតឡើងសម្រាប់បុគ្គលិកទាំងអស់។ ក្រុមការងារអប់រំតាមដានចំណេះដឹងនិងជំនាញដែលបុគ្គលិកទាំងអស់មិនទាន់បានដឹងនិងអភិវឌ្ឍវគ្គបណ្តុះបណ្តាល។ សម្រាប់ឆ្នាំក្រោយការបណ្តុះបណ្តាលឬកម្មវិធីសិក្សានឹងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់បុគ្គលិក ER / ICU ដើម្បីអភិវឌ្ឍចំណេះដឹងនិងជំនាញរបស់ពួកគេ។ ខ្ញុំសង្ឃឹមថាបុគ្គលិកទាំងអស់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការថែរក្សាអ្នកជំងឺហើយអាចធ្វើការដោយឯករាជ្យនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់បានយ៉ាងមានគុណភាព។

តើចំណង់ចំណូលចិត្តរបស់អ្នកគឺជាអ្វី?

ជាការពិតខ្ញុំ មិនអាចប្រើជីវិតរបស់ខ្ញុំសម្រាប់តែធ្វើការតែប៉ុណ្ណោះទេ។ ខ្ញុំក៏មានពេលវេលាដើម្បីសម្រាកនិងបន្ធូរភាពតានតឹងបន្ទាប់ពីការងារដែរ គឺពេលទំនេរខ្ញុំចូលចិត្តស្តាប់ភ្លេងនិងលេងហ្គីតា។ ចេញទៅខាងក្រៅនិងញ៉ាំអ្វីមួយជាមួយមិត្តភក្តិជជែកនិងពិភាក្សា ដើម្បីទទួលបានគំនិតវាក៏ជាចំណូលចិត្តរបស់ខ្ញុំផងដែរ។ ការមើលភាពយន្តកំប្លែងនិងលេងហ្គេមវាជាផ្នែកមួយនៃការបន្ធូរអារម្មណ៍របស់ខ្ញុំ។ ដើម្បីឱ្យកាន់តែរីកចម្រើនខ្ញុំចូលចិត្តអានសៀវភៅនិងស្វែងរកចំណេះដឹងជំនាញនៃការគ្រប់គ្រងនិងភាពជាអ្នកដឹកនាំតាមរយះអីនធើណែត។ ហើយមានរឿងមួយទៀតគិអភិវឌ្ឍផ្នែកការងារ របស់ខ្ញុំវាជារឿងដែលខ្ញុំតែងតែគិត។

អាជីពរបស់អ្នកចាប់ផ្តើមនៅទីនេះ!

ចុចដើម្បីដាក់ពាក្យ
Sunrise japan hospital
Official web site