ណែនាំពីបុគ្គលិករបស់យើង

ផ្អែកលើទស្សនវិជ្ជានៃ "មន្ទីរពេទ្យសាន់រ៉ាយជប៉ុនភ្នំពេញ" យើងណែនាំបុគ្គលិករបស់យើងដែលសកម្មដើម្បីបង្កើតសេវាកម្មល្អប្រសើរ។ សូមក្រឡេកមើលវប្បធម៌សាជីវកម្មរបស់យើងនិងរបៀបធ្វើការតាមរយៈសាររបស់បុគ្គលិកយើង។

ពិពណ៌នាអំពីប្រវត្តិការងារ

ខ្ញុំបានបញ្ចប់សញ្ញាប័ត្រវេជ្ជបណ្ឌិតពីសាកលវិទ្យាល័យនៅប្រទេសវៀតណាមតាំងពីឆ្នាំ ២០១៦។ ដែលជាវេជ្ជក្នុងនាមជាវេជ្ជបណ្ឌិតដែលទើបតែបញ្ជប់ការសិក្សាខ្ញុំទទួលបានការណែនាំពីវេជ្ជបណ្ឌិតរាមច្បងជាច្រើន។ហើយខ្ញុំក៏បានបន្តជំនាញផ្នែកថ្នាំសណ្ដំ ៦ ខែទៀតនៅទីនោះ(ប្រទេសវៀតណាម)។ បន្ទាប់មកខ្ញុំបានឃើញសេចក្ដីប្រកាសជ្រើសរើសបុគ្គលិករបស់មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ ខ្ញុំបានដាក់ពាក្យហើយក៏អាចក្លាយជាសមាជិកមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍នេះ។
រហូតមកដល់ពេលនេះខ្ញុំបានធ្វើការអស់រយៈពេល ៣ឆ្នាំជាវេជ្ជបណ្ឌិត ផ្នែកថ្នាំសណ្ដំនិងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនេះ។

ហេតុអ្វីបានជាអ្នកជ្រើសរើសមន្ទីរពេទ្យសាន់រ៉ាយជប៉ុន?

បើនិយាយកាលពីពេលមុនខ្ញុំចូលធ្វើការនៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ខ្ញុំមានក្ដីស្រម៉ៃមួយគឺ ខ្ញុំចង់បំរើការងារនៅមន្ទីរពេទ្យដែលមិនត្រឹមតែផ្តល់ការងារឱ្យខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមន្ទីរពេទ្យដែលមានគុណភាពល្អ ដែលមានផ្នត់គំនិតក្នុងផ្តល់ការអប់រំល្អៗដល់បុគ្គលិកគ្រប់រូប។ ហើយពេលនេះខ្ញុំ ឃើញថា មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ គឺជាកន្លែងល្អបំផុតដើម្បីសំរេចក្តីសុបិន្តរបស់ខ្ញុំ និងជួយលើកកំពស់សុខមាលភាពប្រជាជនរបស់ខ្ញុំ។

តើអ្នកគិតយ៉ាងណាចំពោះមន្ទីរពេទ្យសាន់រ៉ាយជប៉ុន?

បន្ទាប់ពីខ្ញុំបានចូលបម្រើការងារនៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍មក ខ្ញុំមានអារម្មណ៍ថាកន្លែងនេះមិនត្រឹមតែជាកន្លែងធ្វើការ ឬបង្កើនចំណេះដឹងប៉ុណ្ណោះទេប៉ុន្តែទីនេះហាក់បីដូចជាក្រុមគ្រួសាររបស់ខ្ញុំដែរ។ថ្នាក់ដឹកនាំបានជម្រុញខ្ញុំ មិនត្រឹមតែធ្វើជាបុគ្គលិកអាជីពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគូប្រជែងផងដែរដើម្បីក្លាយជាអ្នកដឹកនាំ។ លើសពីនេះទៅទៀតពួកគេជំរុញ គាំទ្រខ្ញុំទាំងផ្លូវកាយកាយនិងផ្លូវចិត្តក្នុងការបមពេញការងារ ក៏ដូចជាការរៀនសូត្រ។
គោលដៅរបស់ខ្ញុំក្នុងឆ្នាំនេះគឺ ខ្ញុំចង់មានសម្ថភាពគ្រប់គ្រងផ្នែករបស់ខ្ញុំអោយបានល្អដើម្បីក្លាយជាអ្នកដឹកនាំនិងបន្តធ្វើឱ្យប្រសើរឡើងនូវជំនាញជាគ្រូពេទ្យសង្រ្គោះបន្ទាន់ និងថ្នាំសណ្ដំអោយកាន់តែប្រសើរឡើងក្នុងពេលខាងមុខនេះ។

តើចំណង់ចំណូលចិត្តរបស់អ្នកគឺជាអ្វី?

ខ្ញុំចូលចិត្តស្តាប់តន្ត្រីនិងមើលខ្សែភាពយន្តបរទេស។ វាមិនត្រឹមតែសម្រាប់ការកម្សាន្តប៉ុណ្ណោះទេប៉ុន្តែវាក៏អាចផ្តល់ឱ្យខ្ញុំនូវមេរៀននិងជំនាញភាសាអង់គ្លេសផងដែរ។

អាជីពរបស់អ្នកចាប់ផ្តើមនៅទីនេះ!

ចុចដើម្បីដាក់ពាក្យ
Sunrise japan hospital
Official web site